Matthew 1

កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូ

1កំណត់ត្រា​វង្សត្រកូល​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ដែល​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​និង​លោក​អ័ប្រាហាំ:

ពីជំនាន់លោកអ័ប្រាហាំដល់ស្ដេចដាវីឌ

2លោក​អ័ប្រាហាំបង្កើត​លោក​អ៊ីសាក​លោក​អ៊ីសាកបង្កើត​លោក​យ៉ាកុប​លោក​យ៉ាកុបបង្កើត​លោក​យូដានិងបងប្អូន​របស់​គាត់ 3លោកយូដានិង​នាង​តាម៉ារ​​​បង្កើត​លោក​ពេរេសនិង​លោក​សេរ៉ាស​លោក​ពេរេសបង្កើត​លោក​ហេស្រុន​លោក​ហេស្រុនបង្កើត​លោក
«រ៉ាម​​» ឈ្មោះ​នៅ​ក្នុង​ភាសា​ក្រេក​ដាក់ថា​«អើរ៉ាម​»។​ ឈ្មោះ​នេះ​រកឃើញ​នៅ​ក្នុង​ ១​ របា ២:៩-១០។​
រ៉ាម
4លោករ៉ាមបង្កើត​លោក​អ័មីណាដាប់​លោក​អ័មីណាដាប់បង្កើត​លោក​ណាសូន​លោក​ណាសូនបង្កើត​លោក​សាលម៉ូន 5លោកសាលម៉ូននិង​នាង​រ៉ាហាប់បង្កើត​លោក​បូអូសហើយ​លោក​បូអូស​និង​នាង​រស់បង្កើត​លោក​អូបិឌ​លោក​អូបិឌបង្កើត​លោក​អ៊ីសាយ

ពីជំនាន់ស្ដេចដាវីឌដល់ជំនាន់និរទេសទៅស្រុកបាប៊ីឡូន

6លោក​អ៊ីសាយបង្កើតស្ដេចដាវីឌ​ស្ដេច​ដាវីឌនិងប្រពន្ធ
«ប្រពន្ធ​របស់អ៊ូរី​» គឺ​នាង​បាតសេបា​ សូម​មើល​ ១ សាំយូ ១១:៣។​
​លោក​អ៊ូរីបង្កើត​ស្ដេច​សាឡូម៉ូន
7ស្ដេចសាឡូម៉ូនបង្កើត​ស្ដេច​រេហូបោម​ស្ដេច​រេហូបោមបង្កើត​ស្ដេច​អ័ប៊ីយ៉ា​ស្ដេច​អ័ប៊ីយ៉ាបង្កើត​ស្ដេច​អេសា 8ស្ដេចអេសាបង្កើត​ស្ដេច​យ៉ូសាផាត​ស្ដេច​យ៉ូសាផាតបង្កើត​ស្ដេច​យ៉ូរាម​ស្ដេច​យ៉ូរាមបង្កើត​ស្ដេច​អូសៀស 9ស្ដេចអូសៀសបង្កើត​ស្ដេច​យ៉ូថាម​ស្ដេច​យ៉ូថាមបង្កើត​ស្ដេច​អេហាស​ស្ដេច​អេហាសបង្កើត​ស្ដេច​អេសេគាស 10ស្ដេចអេសេគាសបង្កើត​ស្ដេច​ម៉ាណាសេ​ស្ដេច​ម៉ាណាសេបង្កើត​ស្ដេច​អាំម៉ូន​ស្ដេច​អាំម៉ូនបង្កើត​ស្ដេច​យ៉ូសៀស 11ស្ដេចយ៉ូសៀសបង្កើត​ស្ដេច​យេកូនាសនិងបងប្អូន​របស់​ព្រះអង្គនៅគ្រា​មាន​ការនិរទេស​ទៅ​ស្រុក​បាប៊ីឡូន

ពីជំនាន់និរទេសទៅស្រុកបាប៊ីឡូនដល់ជំនាន់ព្រះគ្រិស្ដ

12ក្រោយការនិរទេស​ទៅ​ស្រុក​បាប៊ីឡូន​ស្ដេច​យេកូនាសបង្កើត​លោក​សាលធា​លោក​សាលធាបង្កើត​លោក​សូរ៉ូបាបិល 13លោកសូរ៉ូបាបិលបង្កើត​លោក​អ័ប៊ីយ៉ុឌ​លោក​អ័ប៊ីយ៉ុឌបង្កើត​លោក​អេលាគីម​លោក​អេលាគីមបង្កើត​លោក​អេសូរ 14លោកអេសូរបង្កើត​លោក​សាដុក​លោក​សាដុកបង្កើត​លោក​អេគីម​លោក​អេគីមបង្កើត​លោក​អេលីយ៉ុឌ 15លោកអេលីយ៉ុឌបង្កើត​លោក​អេលាសារ​លោក​អេលាសារបង្កើត​លោក​ម៉ាថាន​លោក​ម៉ាថានបង្កើត​លោក​យ៉ាកុប 16លោកយ៉ាកុបបង្កើត​លោក​យ៉ូសែបជាប្ដី​នាង​ម៉ារាដែល​បាន​បង្កើត​ព្រះ​យេស៊ូ​ហៅ​ថា​«ព្រះ
«ព្រះគ្រិស្ដ» ជា​ងារ​របស់​ព្រះអង្គ​សង្គ្រោះ​ ដែល​ពួក​អ្នក​នាំ​ព្រះ​បន្ទូល​ជន​ជាតិ​ហេព្រើរ​បាន​ថ្លែង​ប្រាប់​ជា​មុន​ថា​ នឹង​យាង​មក។​
គ្រិស្ដ»
17ដូច្នេះចាប់ពីជំនាន់​លោក​អ័ប្រាហាំមកដល់​ជំនាន់​ស្ដេច​ដាវីឌទាំងអស់​មាន​ដប់បួនជំនាន់ពី​ជំនាន់​ស្ដេច​ដាវីឌដល់​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូនមានដប់បួនជំនាន់ហើយពី​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូនដល់​ជំនាន់​ព្រះ​គ្រិស្ដ​មាន​ដប់បួនជំនាន់

កំណើតព្រះយេស៊ូ

18កំណើត​របស់​ព្រះ​យេស៊ូគ្រិស្ដមានដូចតទៅ​នាង​ម៉ារា​ជា​ម្ដាយ​របស់​ព្រះអង្គ​បាន​ភ្ជាប់ពាក្យ​នឹង​លោក​យ៉ូសែបហើយមុនពួកគេ​រួមរស់​ជាមួយគ្នា​នាង​ម៉ារា​មានផ្ទៃពោះដោយសារ​ព្រះ​វិញ្ញាណបរិសុទ្ធ 19លោក​យ៉ូសែបប្ដីនាងជា​មនុស្ស​សុចរិត​គាត់​មិនចង់​ឲ្យ​នាងអាម៉ាស់មុខទេ​ក៏​សម្រេចចិត្ដ​លែងលះនាង​ដោយ​សម្ងាត់ 20ប៉ុន្ដែពេល​គាត់គិត​អំពី​ការ​ទាំងនេះស្រាប់តែទេវតា​របស់​ព្រះអម្ចាស់​បាន​លេចមក​ឲ្យ​គាត់ឃើញនៅក្នុងយល់សប្តិ​ដោយ​និយាយ​ថា៖ ​«យ៉ូសែប​ជា​ពូជពង្សដាវីឌអើយ! ​កុំខ្លាច​នឹង​យក​នាង​ម៉ារាធ្វើ​ជា​ប្រពន្ធ​របស់​អ្នកឡើយដ្បិតកូននៅក្នុង​ផ្ទៃ​របស់​នាងកើតពី​ព្រះ​វិញ្ញាណបរិសុទ្ធទេ 21នាងនឹង​ប្រសូតបានបុត្រា​មួយ​អង្គរួច​អ្នក​នឹង​ថ្វាយ​ព្រះ​នាមព្រះអង្គថា​«យេស៊ូ
«យេស៊ូ» នៅ​ក្នុងភាសា​ហេព្រើរ​ដាក់​ថា​ យ៉ូស្វេ​ ដែល​មាន​ន័យ​ ព្រះអង្គសង្គ្រោះ។​
» ​ព្រោះព្រះអង្គ​នឹង​សង្គ្រោះប្រជាជន​របស់​ព្រះអង្គពីបាប​របស់​ពួកគេ»។
22ការទាំងនេះកើតឡើងដើម្បីសម្រេចសេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា 23«មើល៍ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះប្រសូតបានបុត្រា​មួយ​អង្គហើយ​គេ​នឹង​ថ្វាយ​ព្រះ​នាមព្រះអង្គថា​«អេម៉ាញូអែល» ​ប្រែថាព្រះជាម្ចាស់​គង់​ជាមួយយើង
«មើល៍...ជាមួយយើង» សូមមើល អេសា ៧:១៤។
»
24បន្ទាប់ពីលោក​យ៉ូសែបក្រោកពីដំណេក​គាត់​ក៏​ធ្វើតាមដូចដែលទេវតា​របស់​ព្រះអម្ចាស់​បាន​បង្គាប់គឺ​គាត់​បាន​ទទួលយកប្រពន្ធ​របស់​គាត់វិញ 25ប៉ុន្ដែគាត់​មិន​បាន​រួមដំណេក​នឹង​នាងទេរហូតដល់​នាង​ប្រសូតបានបុត្រា​មួយ​អង្គ។ ​គាត់​បាន​ថ្វាយ​ព្រះ​នាមព្រះអង្គថា៖ ​«យេស៊ូ»។
Copyright information for KhmKCB